Wednesday, March 11, 2009
How to take care your health
Health is the most important for your life, no one can share you, you are the one earn here is the lesson for you to practise
៥វិធីថែជើងឲ្យមានសុវត្ថិភាព នៅរដូវវស្សា
ដើម្បីឲ្យជើងស្អាតមានសុវត្ថិភាពនៅរដូវវស្សាបែបនេះ អ្នកគប្បីធ្វើតាមការណែនាំដូចខាងក្រោម៖
១-មិនត្រូវដើរជើងទទេ : ព្រោះត្រង់កន្លែងដែលទឹកដក់ អាចមានកម្ទេចអំបែងកែវ ដែកគោលឡើងស្នឹមនៅក្នុងនោះ ហើយបើមុតហើយ វានឹងធ្វើឲ្យមេរោគផ្សេងៗចូលមកតាមរយៈមុខរបួសដែលមុតនោះបានដោយ ងាយ។
២-មិនត្រូវដើរអូសជើងក្នុងទឹក : ពេលដើរក្នុងកន្លែងដែលលិចជ្រៅៗ អ្នកគួរតែឈានជើងលើកឲ្យខ្ពស់ៗ ឲ្យប្រអប់ជើងផុតពីទឹក។ ការដើរអូសជើងក្នុងទឹកនឹងធ្វើឲ្យអ្នកដើរយឺត ហើយឱកាសដែលនឹងទទួលមេរោគក៏មានច្រើនដែរ។
៣-ពេល ត្រឡប់ដល់កន្លែងសម្រាក : ត្រូវលាងជើងដោយទឹក និងសាប៊ូឲ្យស្អាត ត្រូវលាងត្រង់ចង្វែកជើង និងក្នុងក្រចកឲ្យបានស្អាតល្អ ដើម្បីឲ្យមេរោគដែលអាចជាប់មករបូតចេញ។ បន្ទាប់មកត្រូវលាបម្សៅហុយដើម្បីឲ្យស្បែកស្ងួតស្អាត មិនមានសំណើមអាប់អួ។
៤-បើមានអាការរមាស់ស្បែក : នោះបញ្ជាក់ថា ស្បែករមាស់ដោយសារឆ្លងមេរោគ។ ដូច្នេះអ្នកត្រូវប្រើថ្នាំអង់ទីប៊ីយោទិកលាបបំបាត់រមាស់។ មិនត្រូវអេះរួចទុកចោលទេ ពីព្រោះមេរោគនឹងចូលទៅកាន់រាងកាយយើងតាមរយៈមុខរបួសរលាត់ដែលយើង អេះនោះ។
៥-ធ្វើឲ្យរបស់គ្រប់យ៉ាងស្ងួតល្អ មិនត្រូវប្រើរបស់របរដែលទទឹកទឹក : មិនចំពោះថា ស្បែកជើង ស្រោមជើង កៅអី ពូករថយន្ត កាបូប ពីព្រោះវាអាចនឹងមានមេរោគលាក់បំពួននៅក្នុងរបស់ទាំងនោះ។ ដូច្នេះគួរតែយករបស់របរគ្រប់យ៉ាងដាក់ហាលថ្ងៃឲ្យស្ងួតមុននឹងយក មកប្រើ៕
៨វិធី ធ្វើឲ្យដេកលក់ស្រួលបាត់កង្វល់
ការបានដេកលក់ស្កប់ស្កល់ល្អ វាមិនគ្រាន់តែធ្វើឲ្យយើងបានស្បើយក្នុងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យរាងកាយរបស់យើងបានប៉ះប៉ូវផ្នែកដែលសឹក រេចរឹល ខួរក្បាលក៏ធ្វើការបានល្អផងដែរ។ ដូច្នេះ អ្នកមិនត្រូវមើលរំលងនូវវិធីធ្វើឲ្យដេកលក់ស្រួល ៨វិធីដូចតទៅនេះទេ។
១- ម៉ោង ១០យប់ដល់ម៉ោង ៦ព្រឹក គឺជាពេលវេលាមួយដែលរាងកាយយើងត្រូវការសម្រាកបានល្អបំផុត។ ដូច្នេះអ្នកត្រូវចូលដេកឲ្យបានទៀងទាត់ក្នុងម៉ោងនេះ។
២- ធ្វើការឲ្យរួចរាល់អស់នោះ នឹងបានដេកលក់ស្រួលដោយអស់ក្ដីកង្វល់។
៣ - សូមកុំគិតដល់រឿងកើតទុក្ខ ឬបញ្ហាផ្សេងៗនៅពេលចូលដំណេក។ ប៉ុន្តែត្រូវធ្វើចិត្តឲ្យទំនេរបំផុត ទុកបញ្ហាទាំងឡាយជារឿងដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែក។
៤- បើកម៉ាស៊ីនត្រជាក់ឲ្យនៅក្នុងកម្រិត សីតុណ្ហភាព ២៥ អង្សាសេ ដែលជាសីតុណ្ហភាពបន្ទប់ នោះនឹងធ្វើឲ្យអ្នកដេកលក់ស្រួលបំផុត។
៥- បើអាចធ្វើទៅបាន គួរតែប្រើម៉ាស៊ីនបឺតខ្យល់ដើម្បីជួយសម្រួលខ្យល់អាកាសក្នុងបន្ទប់ ដេកឲ្យស្រស់ស្រាយ ព្រោះវាធ្វើឲ្យអ្នកដេកលក់ស្រួល និងដេកលក់បានយូរជាងការដេកក្នុងបន្ទប់ដែលពោរពេញទៅដោយបរិយាកាស អាប់អួ។
៦- មិនគួរផឹកទឹក “តែ” កាហ្វេ ឬទទួលទានសូកូឡាមុនចូលដេកឡើយ ពីព្រោះសារជាតិកាហ្វេអ៊ីនគឺជាសត្រូវនៃការដេកលក់។
៧- ត្រូវចូលដេកឲ្យបានទៀងម៉ោងរាល់ថ្ងៃ ដើម្បីបង្វឹករាងកាយឲ្យសុំា។ បើអនុវត្តបានប្រមាណជាមួយសប្ដាហ៍ក្រោយៗមករាងកាយនឹងសុំា ហើយនិងងងុយដេក។
៨- ទទួលទានអាហារជួយឲ្យដេកលក់ស្រួល ដូចជា ទឹកដោះគោក្ដៅឧណ្ហៗ ពីព្រោះអាស៊ីដអាមីណូក្នុងអាហារអស់ទាំងនោះវាធ្វើឲ្យរាងកាយបាន រសាយនិង ឆាប់ដេកលក់៕
ឆ្នាំទី៖ ១៤ លេខ៖ ៤៣១
ចេញផ្សាយ៖ ១-១០ កញ្ញា ២០០៨





